សមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត៣០នាក់ក្នុងករណីបង្ខាំងមនុស្ស ជំរិតទាប្រាក់នៅខណ្ឌឬស្សីកែវ
ភ្នំពេញ÷មនុស្សប្រុសស្រីជិត៣០នាក់ត្រូវ សមត្ថកិច្ចនរគបាលខណ្ឌឬស្សីកែវសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌ័កំរិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យជនអន្ដោប្រវេសន៍នៃស្នងការដ្ឋាននរគបាលរាជថានីភ្នំពេញ ធ្វើការ ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងនរគបាលរាជធានីភ្នំពេញ ទាំងកណ្ដាលរាត្រី ក្នុងករណីបង្ខាំងមនុស្សជំរិតទាប្រាក់ នៅបុរីមួយកន្លែងក្នុងខណ្ឌឬស្សីកែវ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព៍ត៌មានពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការនេះបានអោយដឹងថា ទីតាំងនេះជាក្រុមហ៊ុនអនឡាញ ដោយមានបុគ្គលិកបំរើការងារ ជាច្រើននាក់មានទាំងជនជាតិចិន នឹងជនជាតិខ្មែរ នៅពេលដែលបុគ្គលិកជាជនជាតិខ្មែរ ដាក់ពាក្យសុំឈប់ពីការងារ ថៅកែជាជនជាតិចិន មិនអោយឈប់ទេ ព្រមទាំងបង្ខាំងមនុស្សមិនអោយចេញក្រៅ នឹងបានតេទៅសាច់ញាតិជនរងគ្រោះនៅឯខេត្តស្វាយរៀង ដោយទាប្រាក់ក្នុងម្នាក់ៗចំនួន២៥០០ដុល្លាថែមទៀត ពេលសាច់ញាតិជនរងគ្រោះមកដល់ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននរគបាលខណ្ឌឬស្សីកែវ។បន្ទាប់ពីទទួលបានពាក្យបណ្ដឹងហើយ កម្លាំងសមត្ថកិច្ចនរគបាលខណ្ឌឬស្សីកែវសហការជាមួយ ការិយាល័យព្រហ្មទណ្ឌ័កំរិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យជនអន្ដោប្រវេសន៍នៃស្នងការដ្ឋាននរគបាលរាជថានីភ្នំពេញ ចុះឡោមពទ្ធ័ទីតាំងក្រុមហ៊ុនខាងលើ ធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជិត៣០នាក់ មានទាំងជនជាតិខ្មែរ នឹងជនជាតិចិន បញ្ជូនទៅកាន់ស្នងនរគបាលរាជធានីភ្នំពេញ ទាំងកណ្ដាលរាត្រី ដើម្បីធ្វើការសាកសួរចាត់ការតាមនិតិវិធីច្បាប់៕