ស្រាវជ្រាវ និង ឃា–ត់–ខ្លួនបានជាបន្តបន្ទាប់ ក្រុមក្មេ–ងទំនើង១០នាក់ ករណីជិះម៉ូតូដើរកាប់ពលរដ្ឋ នៅតាមដងផ្លូវ និង កន្លែងសួន

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខក្រុមក្មេងទំនើង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

មុនពេលធ្វើសកម្មភាពក្រុមក្មេងទំនើងទាំងនេះបានណាត់ជួបគ្នា ហើយបានរៀបចំធ្វើសកម្មភាពជិះម៉ូតូពីក្រុងកំពង់ឆ្នាំង ជិះតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅរង្វង់មូលស្រ្តីស្មូនឆ្នាំង ពេលទៅដល់ក៏ឃើញជនរងគ្រោះ២នាក់ បានជិះម៉ូតូ ហើយបានទាញដាវកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យជនរងគ្រោះរងរបួសជាទម្ងន់ ក្រោយពីធ្វើសកម្មភាពរួចហើយ ក្រុមក្មេងទំនើងទាំងនេះបានជិះម៉ូតូតាមផ្លូវវាងក្រុង ហើយសំដៅមករង្វង់មូលឆ្នាំងថ្មី ហើយបានឃើញយុវជនម្នាក់ទៀតកំពុងអង្គុយ លើម៉ូតូ ហើយបានចុះធ្វើសកម្មភាពដេញកាប់តែម្តង តែជនរងគ្រោះឃើញទាន់ ក៏បានរត់ចោលម៉ូតូ ។ ពេលនោះក្រុមក្មេងទំនើងឃើញជនរងគ្រោះរត់ចោលម៉ូតូ ក៏យកដាវ កាប់ទៅលើម៉ូតូ និង កាប់ផ្តាច់ស្លាកលេខម៉ូតូជនរងគ្រោះយកទៅបាត់តែម្តង ។

សារភាពរបស់ជនសង្ស័យ បានប្រាប់ថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ចំពោះការកាប់ទៅលើជនរងគ្រោះពុំមានគំនុំនឹងគ្នានោះទេ គឺពួកគេកាប់ដើម្បីកាត់សាញតែប៉ុណ្ណោះ ។ ក្រុមកមក្មេងទំនើងនេះតែងតែបានធ្វើសកម្មភាព បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជាខ្លាំង ទាំងសន្តិសុខនិងសុវត្ថិភាពនៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្នុងការស្រាវជ្រាវនិងបង្រ្កាប ៕

អត្ថបទដែលជាប់ទាក់ទង