សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន បុគ្គលពាក់ព័ន្ធករណី ផ្ទុះអាវុធ កាលពី ថៃ្ង ១១ វិច្ឆិកា ២០២៣ នៅចំណុចភូមិថ្មី (ចម្ការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ

កំពង់ស្ពឺ៖ ក្រោយមានហេតុការណ៍ បាញ់ បោះ សេរី នៅលេីភ្នំ គីរីរម្យ កាលពីថៃ្ងទី ១១ វិច្ឆិកា ២០២៣ បង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋ-អ្នកទេសចរណ៍ទៅលេងកំសាន្ដនៅរម ណី យដ្ឋាន ឧទ្យាន ជាតិ ព្រះសុរាម្រិត កុសុមៈនារីរ័ត្ន គីរីរម្យ ។

អនុវត្ដតាមបទបញ្ជាដ៏មុឹងម៉ាត់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ឯកឧត្ដម អភិបា ល ខេត្ដ កំពង់ស្ពឺ និងមានការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ ទោ សម សាមួន ស្នងការ នគរបាលខេត្ដ កំពង់ស្ពឺ ឯកឧត្តម សុិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំង ជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ដ ដឹកនាំ ដោយ ឧត្ដម សេនីយ៍ ត្រី ញ៉ែម សៅ ស្នងការរង នគរបាល ខេត្ត និងមានកិច្ចស ម្របសម្រួលនីតិវិធី ពី លោក ទិន សុចិត្រា ព្រះ រាជអាជ្ញា រង ជំនាញ បានបេីកការស៊េីប ស្រាវជ្រាវ ស្វែងរក បុគ្គល ពាក់ ព័ន្ធ ក្នុងករណី បាញ់ បោះ សេរី ( អាវុធ វែង,ខ្លី ជាង២០០គ្រាប់ កាលពី រសៀល ថៃ្ង ទី១១ វិច្ឆិកា ២០២ ៣ ។

ជាក់ស្ដែង ក្នុងប្រតិបត្តិការ ខាងលេី សមត្ថកិច្ចនគរ បា ល បាន កំណត់ មុខសញ្ញា ពាក់ព័ន្ធ និងបានស្នេីសុំដីកា បញ្ជាឲ្យចូល ខ្លួនលេីបុគ្គលឈ្មោះ កង តារាវិឆៃ ភេទ ប្រុស អាយុ ប្រហែ ល ៣០ឆ្នាំ ជាម្ចាស់ ផ្ទះ ដីចំការ និង ជា អ្នកបាញ់បោះសេរីព្រមទាំងបក្ខពួក ។ នៅថៃ្ងទី ១៣ វិច្ឆិកា ២០២៣ បក្ខពួក ក្នុងចំណោម អ្នកដែលបានចូល រួមក្នុងសកម្មភាពខាងលេី ៤នាក់ បានចេ ញមុខសារ ភាពចំពោះមុខសមត្ថកិច្ចនិងប្រគល់វត្ថុតាង អាវុធ ខ្លី គ្រ ប់ម៉ាកចំនួន០៣ដេីម និងបានសហកា រផ្ដល់ព័ត៌មានអំពីអ្នកពាក់ព័ន្ធផ្សេងទៀតជូនសមត្ថកិច្ច ។

សមត្ថកិច្ច នគរបាល សំណូមពរ ដល់បុគ្គលពាក់ព័ន្ធពិ សេស ឈ្មោះ កង តារាវិឆៃ សូមប្រគល់ខ្លួននិងអាវុធជូនសមត្ថកិច្ច មុនចំណាត់ការចាប់ខ្លួន. បច្ចុប្បន្ន បុគ្គល ៤ នាក់ បានបញ្ជូន ទៅ អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការ នីតិវិធី បន្ដ ៕

អត្ថបទដែលជាប់ទាក់ទង