កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនវេជ្ជបណ្ឌិតម្នាក់ ពាក់ពន្ធករណីស៊ីដាច់ប្រាក់រត់ការចូលធ្វើគ្រូពេទ្យស្ម័គ្រចិត្ត ជាង ១៤ម៉ឺនដុល្លារ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិ កា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់បញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត (ស៊ីដាច់ប្រាក់គេរត់ការចូលក្រមខណ្ឌគ្រូពេទ្យស្ម័គ្រចិត្ត ជាង១៤ ម៉ឺនដុល្លារអាមេរិក) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សុខ ប៉ ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ វេជ្ជបណ្ឌិ មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យមានមិត្តភក្តិជិតស្និតម្នាក់ រាប់អានគ្នាតាំងពីឆ្នាំ១៩៩០ លុះមកដល់តំណាក់កាលផ្ទុះជម្ងឺរាតត្បាតកូវីដ១៩ មិត្តភក្តិនោះក៏បានពឹងពាក់ជនសង្ស័យ ឲ្យជួយរត់ការកូនក្មួយ៤ នាក់ចូលបម្រើការងារជាគ្រូពេទ្យស្ម័គ្រ ចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត នៅមន្ទីរពេទ្យព្រះកុសមៈ២ នាក់ មណ្ឌលសុខភាពជើងគោក២ នាក់ និងនៅមណ្ឌលស្ម័គ្រចិត្តសេនាពិជ័យ ទៀ បាញ់ ចំនួន២១ នាក់ ។ ការពឹងពាក់ខាងលើនេះដើមបណ្តឹងបានប្រគល់ប្រាក់ ឲ្យទៅជនសង្ស័យតាមតំណាក់កាល ក្នុងម្នាក់ចាប់ពី ៣៥០០ ដល់ទៅ ៨ ០០០ ដុល្លារ សរុបទាំងអស់ចំនួន ១៤១ ៧០០ ដុល្លារអាមេរិក ។

ក្រោយពេលប្រគល់និងទទួលប្រាក់ជាបន្តបន្ទាប់រួចហើយ ជនសង្ស័យមិនបានគោរពតាមកិច្ចសន្យា ឬដែលហៅថាការពឹងពាក់នោះទេ ខណៈម្ចាស់លុយសួរនាំជនសង្ស័យចេះតែឆ្លើយដោះសាររហូត ។ ការសន្យាឬការពឹងពាក់នោះបានក្លាយជាការសន្យាខ្យល់ ដូច្នោះដើមបណ្តឹងក៏បានតាមទារប្រាក់មកវិញ ប៉ុន្តែជនសង្ស័យចេះតែឆ្លើយដាក់អ្នកនេះអ្នកនោះ ថែមទាំងបិទទូរស័ព្ទគេចវេសទៀតផង ។ ដោយមើលឃើញទង្វើដែលគួលែងឲ្យជឿទុកចិត្ត ម្ចាស់ប្រាក់បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។ ចំណែកជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ខ្លួនមិនបាននៅជំពាក់លុយថ្លៃរត់ការទេ ។ តែទោះជាយ៉ាងណាក្តីសំណុំរឿងខាងលើ កំពុងស្ថិតនៅតំកាលស្ថា ប័នអយ្យការបើកការស៊ើបសួរ លទ្ធផលចុងក្រោយយ៉ាងណានោះគង់តែដឹង ៕

 

អត្ថបទដែលជាប់ទាក់ទង