ក.ប.ប. បន្តចុះបង្រ្កាប និងដកហូតទំនិញ ខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម
ភ្នំពេញ ៖ បើយោង តាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា ទំនិញខូចគុណភាពប្រមាណជិត ១០០គីឡូក្រាមបន្ថែមទៀត ត្រូវ បានមន្រ្តីជំនាញ ក.ប.ប. បន្តចុះបង្រ្កាប និងដកហូតទំនិញទាំងនោះដែលបានដាក់លក់នៅលើទីផ្សារ។ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប បានចុះត្រួតពិនិត្យ ទំនិញបរិភោគ គ្រប់ប្រភេទ ទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទក្នុងគោលបំណង ស្វែងរកទំនិញ ដែលហានិភ័យ ដល់សុខភាព បងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។ តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញ បានដកហូតទំនិញដែលមានហានិភ័យចំនួន ៨៦.៤៧គីឡូក្រាម និងពិន័យ ទៅតាមនីតិវិធី ដែលមានចែងជាធរមាន៕