យុវជនម្នាក់ ល្បួងមិត្តភក្តិទិញស្រាបៀហូបជាមួយគ្នា រួចទាញកាំបិតចាក់សម្លាប់មិត្តភក្តិ រួចប្លន់យកម៉ូតូ សារភាពថាដោយសារខ្លួនខ្វះលុយយកទៅស្តីដណ្តឹងប្រពន្ធ ទើបសម្រេចចិត្តធ្វើបែបនេះ

ខេត្តកំពង់ស្ពឺ ៖ ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកៃវ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពល្បួងមិត្តភក្តិទិញស្រាបៀហូបជាមួយគ្នា រួចទាញកាំបិតវែងចុងស្រួចចា.ក់សម្លា.ប់មិត្តភក្តិប្ល.ន់យកម៉ូតូ ដោយសារតែខ្វះលុយយកទៅដណ្តឹងប្រពន្ធ នៅឯខេត្តតាកែវ។

ករណីប្លន់យកម៉ូតូមួយគ្រឿងបានកើតឡើង ដោយសារតែជនដៃដល់បានធ្វើសកម្មភាពយកកូនកាំបិ.តចុងស្រួចទៅអារ.ក និងចា.ក់សម្លា.ប់ជនរងគ្រោះ ដើម្បីប្ល.ន់យកម៉ូតូ ខណៈដែលកំពុងផឹកស៊ីជាមួយគ្នា ហើយ(ជនរងគ្រោះ និងជនសង្ស័យជាមនុស្សស្គាល់គ្នា ) ។
ជនរងគ្រោះឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។ រីឯជនដៃដល់ឈ្មោះ ពេជ្រ រ៉ាវី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ករណីនេះ កម្លាំងនគរបាលជំនាញស្រាវជ្រាវបានឃាត់ខ្លួនយុវជនដៃដល់ ជាកម្មកររោងចក្រធ្វើការងារជាមួយជនរងគ្រោះដែរ ។  ដកហូតវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន កូនកាំបិតចុងស្រួច១ដើម ស្បែកជើង១គូ និងស្រាបៀរ៦កំប៉ុង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចា.ក់ និងអារ.ក សម្លា.ប់ជនរងគ្រោះយកប្ល.ន់ម៉ូតូ ប្រាកដមែន ដោយសារខ្លួនខ្វះលុយយកទៅស្តីដណ្តឹងប្រពន្ធ នៅក្នុងខេត្តតាកែវ ទើបសម្រេចចិត្តធ្វើបែបនេះទៅ ៕

អត្ថបទដែលជាប់ទាក់ទង