បង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្របតាមយោបល់ ដឹកនាំជាប់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ាស្នងការរងផែន ការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច លោកវរ សេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលមានកម្លាំងងប្រចាំការនៅស្រុកមោងឫស្សីដឹកនាំដោយលោកវរសេនីយ៍ទោ បឿ អាត នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកមោងឬស្សី ដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ចុះបង្ក្រាបបទល្មើសនេសាទ០១លើកក្នុងភូមិសាស្រ្តភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី។
-លទ្ធផលទទួលបាន៖
១.ចំណុចអាភ្លោះ
-សាច់ម៉ងប្រវែង៥០០ម៉ែត្រ
-បង្គោលចំនួន១២០ដើម
-ឡុកចំនួន០២គ្រឿង
-ប្រលែងកូនត្រីចំរុះចំនួន២០គីឡូក្រាម
២.ចំណុចអាជ្រឹង
-សាច់ម៉ងប្រវែង ៦៥០ម៉ែត្រ
-បង្គោលចំនួន១៤០ដើម
-ឡុកចំនួន០២គ្រឿង។
(សរុបសាច់ម៉ង១១៥០ម៉ែត្រ បង្គោល២៦០ដើម ឡុក០៤គ្រឿង និងលែងកូនត្រីចម្រុះ២០គីឡូក្រាម) ចំពោះសម្ភារៈបទល្មើសនេះ ត្រូវបានកម្លាំងកាប់បំផ្លាញនិងដុតចោលនៅហ្នឹងកន្លែង ៕