សកម្មភាពហាត់សមនៅសប្ដាហ៍ដំបូងរបស់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ផ្នែកល្បែងប្រជាប្រិយ
(ភ្នំពេញ)៖ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តផ្នែកល្បែងប្រជាប្រិយ ប្រមាណ ១៥០ រូប បាន និងកំពុងហាត់សម ដើម្បីត្រៀមខ្លួនផ្ដល់ជូននូវភាពសប្បាយរីករាយដល់បងប្អូនមហាគ្រួសារខ្មែរ ព្រមទាំងបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ខ្មែរ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ។
ល្បែងប្រជាប្រិយដែលនឹងត្រូវលើកយកមកលេងកម្សាន្តនៅតំបន់ភូមិខ្ញុំមានដូចជា៖ ល្បែងចោលឈូង ល្បែងលាក់កន្សែង ល្បែងទាញព្រ័ត្រ ល្បែងវាយក្អម ល្បែងលោតបាវ ល្បែងស្ដេចចង់ ល្បែងលោតអន្ទាក់ ល្បែងរុញអង្រែ និងល្បែងបោះអង្គុញជាដើម ៕