អគ្គិភ័យឆាបឆេះឃ្លាំងស្តុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ-(ព័ត៌មានបឋម) មានករណីអគ្គិភ័យ ឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតនៅក្រោយរោងចក្រយូសុីង ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង ៧យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចចម្រុះ ជំនាញបង្ការពន្លត់អគ្គិភ័យ អាជ្ញាធរខេត្ត ក្រុង និងក្រុមសង្គ្រោះ បានចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមផងដែរ ទប់ស្កាត់មិនឲ្យរាលដាលបន្ត។

បើតាមសមត្ថកិច្ចប្រាប់ថា គិតមកត្រឹមម៉ោង៨យប់ថ្ងៃដដែល ភ្លើងបានរលត់ហើយ មិនមានមនុស្សរងគ្រោះថ្នាក់ទេ។

ចំពោះមូលហេតុ ភ្លាមៗនៅមិនទាន់មានការបញ្ជាក់ផ្លូវការពីសមត្ថកិច្ចនៅឡើយ រង់ចាំការស្រាវជ្រាវតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង