យុវជនម្នាក់ មិនដឹងមានវិបត្តិអ្វីមកលោតទឹកនៅលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើង និងទូរសព្ទ

យុវជន​ម្នាក់ សម្រេច​ចិត្ត​លោត​ទឹក​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់​ជីវិត​ខ្លួនឯង​នៅ​លើ​ស្ពាន​ជ្រោយចង្វារ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច ចុះ​អន្តរាគមន៍​ទំនាក់ទំនង​រក​ក្រុម​គ្រួសារ​សាច់ញាតិ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១ និង ១៥ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៥ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​យុវជន​វ័យក្មេង​ម្នាក់ ឈរ​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ដោយ​ស្មាន​តែ​ឈរ​ធម្មតា​ក៏​មិន​ចាប់​អារម្មណ៍។ មួយសន្ទុះ​ក្រោយមក​យុវជន​ខាងលើ បាន​យក​ទូរ​សព្ទ និង​ដោះ​ស្បែកជើង​ទុក​នៅ​លើ​ស្ពាន ហើយ​សម្រេចចិត្ត​លោត​ចុះ​ទៅ​ខាងក្រោម​តែម្ដង ក៏​បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ និង​ធ្វើការ​ទំនាក់ទំនង​រក​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទីតាំង​កន្លែង​កើតហេតុ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​ក្រុម​គ្រួសារ​សាច់ញាតិ បាន​មក​ដល់​ទីតាំង​កន្លែង​កើតហេតុ​ធ្វើការ​ស្វែងរក​ទូក​នេសាទ​ឲ្យ​ជួយ​រុករក​កូន​របស់​គាត់​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង