ទីបំផុត! រកឃើញមុខអ្នកបាញ់លើភ្នំ គីរីរម្យ ឈ្មោះ ឆាយ ម្នាក់ហើយ នៅមានទៀត សមត្ថកិច្ច កំពុងសហការស្រាវជ្រាវករណីនេះ
ខេត្តកំពង់ស្ពឺ ៖ រកឃេីញមុខអ្នកបាញ់លេីភ្នំ គីរីរម្យ ឈ្មោះ ឆាយ ម្នាក់ហេីយ នៅមានទៀត ពេលនេះ សមត្ថកិច្ច នគរបាល និង កងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសហការចុះស្រាវជ្រាវករណីនេះដោយយកចិត្តទុកដាក់បបំផុត ។
អ្នកភូមិប្រាប់ថា អោយតែគាត់មកលេងចំការម្ដងៗ គឺបាញ់លេងរហូត មិនដឹងថាគាត់កេីតរោគចិត្ត ឬ ជំងឺឃ្លានបាញ់ទេ ។ មនុស្សពូកែបាញ់ដូចគាត់ បេីទៅ អ៊ុយក្រែន ឬ កាហ្សា ដឹងតែមានតម្លៃហ្មង តែកម្ពុជា មានមានសុខសន្តិភាព មិនត្រូវការមនុស្សប្រភេទនេះទេ ។
សមត្ថកិច្ចចំរុះជាច្រើននាក់បានចុះទៅស្រាវជ្រាវភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅលើភ្នំគិរីរម្យ និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលគណៈកម្មការនេះមាន អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ បន្ទាប់ពីទទួលបានព័ត៌មានពីការបាញ់បោះសេរីជាច្រើនគ្រាប់។
ក្រោយសួរនាំសាក្សីមួយចំនួននៅកន្លែងកើតហេតុ សមត្ថកិច្ចបានដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើត និងមានការបាញ់បោះសេរីជាបន្តបន្ទាប់។
សមត្ថកិច្ចបានរកឃើញវត្ថុតាងជុំវិញកន្លែងកើតហេតុរួមមាន សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។ គណ:កម្មការបាននាំវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ត។សមត្ថកិច្ចទាំងកម្លាំងកងរាជអាវុធហត្ថ នគរបាល ត្រូវចាត់វិធានការដោយក្តៅគគុក ដើម្បីអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តបាត់ល្មើស បាញ់បោះសេរីក្នុងប្រទេសដែលមានច្បាប់ ៕