លោកតា​ធាក់​ស៊ីក្លូ អាយុ​ប្រមាណ ៧០ ឆ្នាំ ម្នាក់ ត្រូវ​បាន​បុរស​វ័យក្មេង​ម្នាក់ វាយ​ត្រូវ​ក្បាល​ចំនួន ២ ដៃ ដោយសារ​តែ​ប៉ះ​ពាក្យ​សម្ដី​គ្នា

លោកតា​ធាក់​ស៊ីក្លូ អាយុ​ប្រមាណ ៧០ ឆ្នាំ ម្នាក់ ត្រូវ​បាន​បុរស​វ័យក្មេង​ម្នាក់ វាយ​ត្រូវ​ក្បាល​ចំនួន ២ ដៃ ដោយសារ​តែ​ប៉ះ​ពាក្យ​សម្ដី​គ្នា ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃ​ទី ៤ ខែ​មីនា ឆ្នាំ ២០២៥ ស្ថិត​នៅ​ផ្សារ​ឌុយ​មិច ផ្លូវ ១០៩ ក្បែរ​ស្តុប​សុក​ហុក សង្កាត់​អូរឫស្សី ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។

តាម​ការ​បញ្ជាក់​ពី​បុរស​វ័យក្មេង បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​លោកតា​វ័យ ៧០ ឆ្នាំ ដែល​ធាក់​ស៊ីក្លូ​គេង​តាម​ផ្លូវ​នោះ ក៏​ដោយសារ​តែ​លោកតា​ឈ្លើយ និង តមាត់​ចុះ​ឡើង​ជា​មួយ​រូប​ខ្លួន។

ដោយឡែក​បើ​តាម លោកតា​ស៊ី​ក្លូ ក៏​បាន​បញ្ជាក់​ដែរ​ថា រូប​គាត់​មិន​បាន​ទៅ​និយាយ​អ្វី​ជាមួយ​បុរស​ខាង​លើ​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ។ ក្នុង​នោះ ខណៈ​គាត់​កំពុង​អង្គុយ​នៅ​លើ​ស៊ីក្លូ​សុខៗ ស្រាប់តែ​បុរស​វ័យក្មេង​នោះ មក​វាយ​គាត់​តែម្ដង ត្រូវ​ក្បាល​ចំនួន ២ ដៃ។

ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ រួច​នាំ​បុរស​វ័យក្មេង​ខាង​លើ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧ មករា ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង