ករណី ហិង្សាដោយចេតនា (អំពើហឹង្សាក្នុងគ្រួសារ) បានធ្វើសកម្មភាពវាយដោយដៃទៅលើជនរងគ្រោះ
ថ្ងៃអាទិត្យ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ០០នាទី នៅចំណុចភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ មានកើត ករណី ហិង្សាដោយចេតនា (អំពើហឹង្សាក្នុងគ្រួសារ) បង្កឡើងដោយសង្ស័យឈ្មោះ រ៉ែន ផ្លូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បានធ្វើសកម្មភាពវាយដោយដៃទៅលើជនរងគ្រោះឈ្មោះ សំ ជន ភេទស្រី អាយុ៧០ឆ្នាំ (ត្រូវជាម្តាយបង្កើត) មានទីលំនៅភូមិឃុំកើតហេតុខាងលើ បណ្តាលអោយរងរបួសចំនួន០២កន្លែង:
– រងរបួសហើមក្បាលពីចំហៀងផ្នែកខាងឆ្វេងហើមជាំ
– រងរបួសភ្នែកខាងឆ្វេងហើមពក និងមានអាការះឈឺពេញខ្លួន។
មូលហេតុ: ជនសង្ស័យខឹងរឿងសុំលុយម្តាយមិនបាន។
បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ នឹង កសាងសំណុំរឿងតាមនីតិវិធី។