ក្រោយបិទផេកបានមិនដល់ ២៤ ម៉ោង ផេក «អាក្លូ» ក៏បានបើកដំណើរការជាថ្មី កំពុងផ្ទុះការបញ្ចេញមតិវែកញែកពីមហាជនម្តងទៀត
ជាការពិតណាស់ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃមកនេះ ច្បាស់ជាបានជ្រាបមកហើយ នូវរឿងរ៉ាវរវាងតារាចម្រៀងរ៉េប ជី ដេវីត និង តារាចម្រៀងស្រី ទេព បូព្រឹក្ស ប្រកាសព័ត៌មាននឹងធ្វើតាមច្បាប់ទៅកាន់ផេក «អាក្លូ» ក្រោយបញ្ជូលសំឡេង Troll ប៉ះពាល់ដល់កូនប្រុសរបស់ពួកគេ។
ក្នុងនោះដែរ ក្រោយផ្ទុះរឿងប្រតិកម្មពីលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ហើយ ម្ចាស់ផេកខាងលើក៏បានធ្វើលិខិតសុំទោសមួយសន្លឹកបង្ហោះលើផេកមិនបានប៉ុន្មានម៉ោង ក៏បិទផេកហ្វេសប៊ុកផ្លូវការប្រមាណ ១ ថ្ងៃ ដោយមិនឱ្យអ្នកលេងបណ្តាញសង្គមនានារកឃើញនោះឡើយ។
យ៉ាងណាមិញ ក្រោយបិទផេកបានមិនដល់ ២៤ ម៉ោង ផេក «អាក្លូ» ក៏បានបើកដំណើរការជាថ្មី និង បង្ហោះវីដេអូ ដោយបញ្ជូលសំឡេងដូចដើម។ តែយ៉ាងណាក៏ដោយ ការវិលមកលើកនេះ ផេក «អាក្លូ» ទទួលបានមតិវែកញែកព្រោងព្រាត ដោយមានទាំងវិជ្ជមាន និង អវិជ្ជមានជុំវិញវីដេអូ ដែលផេកនេះបានផលិតមក Troll គេឯងម្ដងទៀត៕