គួរឱ្យអាណិត! គ្រូបង្រៀនមួយរូបបានជួបប្រទះបញ្ហាសិស្ស ដែលត្រូវបានរំខានដោយឪពុកម្ដាយរបស់គេ ដោយសារតែការជួបជុំច្រៀងខារ៉ាអូខេនៅផ្ទះ ធ្វើឱ្យរូបគេពិបាកក្នុងការគេង និង ផ្ដោតអារម្មណ៍សិក្សា
ជារឿងដ៏គួរឱ្យអាណិត និង ជាមេរៀនមួយសម្រាប់ឪពុកម្ដាយមួយចំនួន ដែលថ្មីៗនេះ មានគ្រូបង្រៀនមួយរូបបានជួបប្រទះបញ្ហាសិស្ស ដែលត្រូវបានរំខានដោយឪពុកម្ដាយរបស់គេ ដោយសារតែការជួបជុំច្រៀងខារ៉ាអូខេនៅផ្ទះ ធ្វើឱ្យរូបគេពិបាកក្នុងការគេង និង ផ្ដោតអារម្មណ៍សិក្សា។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីរបស់លោកគ្រូដែលមានឈ្មោះ Sovanna Soy បានបង្ហោះនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឱ្យបានដឹងថា នៅម៉ោងប្រឡង លោកបានឃើញកូនសិស្សម្នាក់នៅមិនទាន់អស់ងងុយ លុះសួរនាំទៅទើបកូនសិស្សបានឆ្លើយប្រាប់ថា ៖ «យប់មិញប៉ា និង មិត្តភក្តិគាត់ ច្រៀងខារ៉ាអូខេនៅផ្ទះ រៀនអត់កើត ដេកអត់កើត បន្ទាប់មករលីងរលោង…»។
យ៉ាងណាមិញ នេះអាចជាមេរៀនមួយសម្រាប់ឪពុកម្ដាយ និង អាណាព្យាបាលមួយចំនួន ដែលឧស្សាហ៍មានការជួបជុំជាមួយមិត្តភក្តិនៅផ្ទះ គួរកាត់បន្ថយ ឬ ស្វែងយល់ពីផលប៉ះពាល់ទៅដល់កូនៗរបស់ខ្លួន ចៀសវាងនាំឱ្យមានបញ្ហាដូចករណីខាងលើនេះកើតឡើង៕