កម្មករសប្បាយចិត្ត ចំពោះការដំឡើងប្រាក់ខែឆ្នាំ២០២៤ «អ្វីដែលសំខាន់ចេះគ្រប់គ្រងការចំណាយ »
ភ្នំពេញ:កម្មកររោចក្រកាត់ដេរនៅទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៣នេះ បានអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលចំនួន២០៤ដុល្លារនៅឆ្នាំ២០២៤នេះ។ សម្រាប់កម្មករទាំងអស់ ការដំឡើងប្រាក់ឈ្នួលនេះ បានធ្វើឱ្យកម្មករទាំងអស់មានជីវភាពធូរធាមួយកម្រិតបើទោះបីជាតិច ឬច្រើនក្តី។ ក្រុមកម្មករអះអាងថា “អ្វីដែលសំខាន់គឺការបន្តរក្សាការងារធ្វើ… បើទោះបីថវិកាប៉ុណ្ណាក៏ដោយ អ្វីដែលសំខាន់ គឺការចេះគ្រប់គ្រងលុយចំណាយរបស់ខ្លួនទើបជាការប្រសើរ”។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខបានសម្រចផ្តល់ប្រាក់ឈ្នួលជូនកម្មករនៅឆ្នាំ២០២៤ចំនួន២០៤ដុល្លារ។ ការដំឡើងនេះ ត្រូវបានសមាគមនិយោជក និងសហជីពភាគច្រើនបំផុត អបអរសាទរត្បិតជាការដំឡើងបែបយុទ្ធសាស្ត្រដែលរក្សាបាននូវការងារ និងការបង្កើតការងារបន្ថែម និងមានភាពប្រកួតប្រជែងក្នុងតំបន់៕