សម្ដេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេងពន្យល់ MR.Seth រឿងស្នើសុំតំណែង

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារសំឡេងពន្យល់ MR.Seth រឿងស្នើសុំតំណែង ហ្នឹងសម្រេចមិនស្នើសុំពន្យារពេលរឿងក្ដីបុគ្គលនេះឡើយ ។

តាមរយៈវីដេអូជាសារសម្លេងលើបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ភ្ជាប់ជាមួយសំណេរ នាព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដូច្នេះថា ពាក្យចាស់តែងនិយាយថា កុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។

ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំ លុយជាបន្តតែខ្ញុំមិនឆ្លើយ។

ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូន មួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយ ប្រហារច្រើនគោលដៅ។

កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។ពេលនេះខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿង ក្តីនេះទៀតទេព្រោះសាមីខ្លួនបានចាកចេញពី ការសន្យារបស់ខ្លួនហើយ។

បញ្ជាក់កន្លងមកខ្ញុំស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។

សូមមិត្តជប៉ុនស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យ ច្បាស់តើគាត់សមនឹងទទួលបានការអនុគ្រោះ ឲ្យនៅប្រទេសជប៉ុនឬទេបន្ទាប់ពីអស់រយៈពេលស្នាក់នៅ»៕

https://web.facebook.com/share/v/1BP7MRUmcU/?mibextid=wwXIfr

អត្ថបទដែលជាប់ទាក់ទង