រាជរដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃ សមរម្យ
រាជរដ្ឋាភិបាល តាមរយៈ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើត ក្រុមការងារ បច្ចេក ទេសសម្រាប់គម្រោង អភិវឌ្ឍ ន៍លំនៅឋាន តម្លៃសមរម្យនៅកម្ពុជា ក្នុងគោលបំណងជំរុញ ការអភិឌ្ឍ គម្រោង លំនៅឋាន តម្លៃ សមរម្យសម្រាប់ជួយដល់ ប្រជាពលរដ្ឋ ដែលមាន ប្រាក់ចំណូលទាប និងមធ្យម ជាពិសេស មន្ត្រីរាជការ ឱ្យទទួលបានលំនៅឋាន ស្នាក់ នៅ សមរម្យ។
ក្រុមការងារ បច្ចេកទេសនេះ ជាសេនាធិការ នៃគណៈកម្មាធិការ អន្តរ ក្រសួងសម្រាប់គម្រោង អភិវឌ្ឍន៍លំនៅឋាន តម្លៃសមរម្យ ដែលមានសមាសភាពចំនួន ១២រូប ក្នុងនោះ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ ដែលជាអគ្គនាយក នៃអគ្គនាយក ដ្ឋានភាពជាដៃគូ រវាង រដ្ឋ និងឯកជន គឺជា ប្រធានក្រុមការ ងារ។
ក្រុមការងារ បច្ចេកទេស នេះ មានតួនាទី និ ងភារកិច្ច សំខាន់ ៗដូចជា សម្របសម្រួល ការ លើកលែងពន្ធ ការ បន្ធូរបន្ថយ ពន្ធ ឬការដាក់ពន្ធជា បន្ទុករបស់រដ្ឋ ដោយធ្វើការ វាយតម្លៃផល ប៉ះពាល់ លើ ចំណូល របស់រដ្ឋ ដើម្បីជា មូលដ្ឋាន នៃកា រសម្រេចចិត្ត របស់រាជរដ្ឋាភិបាល ,សម្របសម្រួល និងពន្លឿន ការ រៀបចំបែបបទ និងការអនុម័ត លើ ការ ស្នើ សុំ ការ លើកលែងពន្ធ ,ពិនិត្យ លទ្ធភាពក្នុងការ ស្នើ ជម្រើស ហិរញ្ញប្បទាន ដើម្បីផ្ដល់ ការ គាំទ្រ ដល់ ការអភិវឌ្ឍលំនៅឋាន តម្លៃ សមរម្យ ក្នុងករណី ចាំបាច់ ។ ក្រុមការងារ ត្រូវ រិះរក វិធានការ និងកិច្ច សហការ ពី ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស ពីស្ថាប័ ន ហិរញ្ញវត្ថុ ដើម្បីធានា អត្រាការ ប្រាក់ សម្រាប់ ទិញ លំនៅឋាន ឱ្យសម ស្រប នឹង លទ្ធភាព របស់ក្រុមគ្រួសារ មានប្រាក់ចំណូល ទាប និងមធ្យម ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំ ដែន ដី នគរូប នីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា តម្រូវកា រលំនៅឋានសម្រាប់ពលរដ្ឋ ស្នាក់ នៅ គឺនៅតែមាន ខ្ពស់ ប៉ុន្តែអ្នកអភិវឌ្ឍន៍ ភាគ ច្រើនបាន អភិវឌ្ឍន៍ លំនៅឋាន ដែលមានតម្លៃខ្ពស់ហួសពី លទ្ធភាព របស់ពលរដ្ឋ ទើប ធ្វើឱ្យការផ្គត់ ផ្គង់លំនៅឋានដែលមានតម្លៃខ្ពស់ លើសពីតម្រូវការ។ឯកឧត្តម បានបន្តថា បើសិនជា អ្នកអភិវឌ្ឍន៍ បានសិក្សាពី តម្រូវការរបស់ពលរដ្ឋជាក់ស្ដែង នោះ ការអភិវឌ្ឍ លំនៅឋាន នឹង មិនលើស តម្រូវការ ហើយក៏មិនមានលំនៅឋាននៅសល់ ច្រើនទៀត នោះដែរ ។
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រង ក្រុមហ៊ុន Worldbridge Homes ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋាន តម្លៃ សមរម្យ នៅ កម្ពុជា ដំបូង គេ បានថ្លែង ថា គម្រោង លំនៅឋានទីក្រុង រណប សិរីមង្គល ដែ ល ក្រុម ហ៊ុន បាន អភិវឌ្ឍន៍ សម្រាប់ផ្ដល់ជូនពលរដ្ឋ មានប្រាក់ចំណូល ទាប និងមធ្យម និង មន្ត្រីរាជការ មកដល់ ពេលនេះ បាន លក់ ចេញជិតអស់ ហើយ ដោយក្រុមហ៊ុន គ្រោងនឹងអភិវឌ្ឍន៍ គម្រោង ថ្មីមួយ ទៀត នៅទីតាំង ដែលមានតម្រូវ ការ ខ្ពស់លើ លំនៅឋានប្រភេទនេះ ។
បើតាមរបាយការណ៍របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៤ មានក្រុមហ៊ុន អភិវឌ្ឍន៍ លំនៅឋាន តម្លៃសមរម្យ មានចំនួន ៤ អភិវឌ្ឍលំនៅឋានចំនួន ១១ ៤៩៥ ផ្ទះ ក្នុងនោះ មាន ក្រុមហ៊ុនចំនួន២ បានអភិវឌ្ឍរួចរាល់១០០ភាគរយ ។ ក្រុមហ៊ុនទាំង ៤ មាន ទី១. ក្រុមហ៊ុន WorldBridge Homes ទី២. ក្រុមហ៊ុន B&BM Development, ទី៣. ក្រុមហ៊ុន អារ៉ាខាវ៉ា និង ទី ៤. ក្រុមហ៊ុន ប៊ីអជីភី ប្រផឹធី ឌីវេឡុបមិន ៕
ប្រភព៖ ក្រសួងព័ត៌មាន