ប្រទះឃើញគោយន្តដឹកឈើយ៉ាងពេញបន្ទកចំនួនមួយគ្រឿង ដឹកឈើប្រភេទស្រុក្រមច្រៀកជាដុំ ចំនួន ៥២ដុំ

មណ្ឌលគិរី÷នារសៀលថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២៣ ប្រជាពលរដ្ឋរស់នៅភូមិធុងប៉ាងបានដើរឃ្វាលគោប្រទះឃើញគោយន្តដឹកឈើយ៉ាងពេញបន្ទកចំនួនមួយគ្រឿងដឹកឈើប្រភេទស្រុក្រមច្រៀកជាដុំ ចំនួន ៥២ដុំ។

បើកតាមការលើកឡើងពីម្ចាស់គោយន្តកន្រ្តៃដឹកឈើប្រភេទឈើដោយក្រមបានឲ្យដឹងថា គាត់បានសុំបរិស្ថានដែរ បរិស្ថានបានតបជាម្ចាស់គោយន្តថា មានរឿងអ្វីទៀតដោះស្រាយខ្លួនឯង ឬមួយក៍មន្ត្រីបរិស្ថានចូលរួមប្រព្រឹត្តបទល្មើសនឹងគេដែរ..?

អង្គភាពយើងខ្ញុំបានទាក់ទងទៅលោកវីរៈសេនីយ៍ឯកយ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក ភ្លាមៗនោះលោកអធិការស្រុកកោះញែកបានចាត់កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាលស្រែហ៊ុយចំនួន២នកចុះមកដល់កន្លែងគោយន្តកន្ត្រៃដឹកឈើនៅក្នុងចំណុចគ្រប់គ្រងដោយមន្ត្រីបរិស្ថានជីវៈចម្រុះសត្វព្រៃលំផាត់ ភូមិថុងប៉ាង ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

អង្គភាពយើងខ្ញុំបានទាក់ទងទៅមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកកោះញែក លោក គឹម សាវឿនបានចាត់កម្លាំងឲ្យមន្ត្រីចំនួន ១ នាក់នឹងឃើញមន្ត្រីបរិស្ថានមួយរូបមកជាមួយដែរ។
ប្រជាពលរដ្ឋរស់នៅភូមិធុងប៉ាងឃុំស្រែហុយស្រុកកោះញែកបានឲ្យដឹងថា គំនរឈើ មិនត្រូវឃើញបរិស្ថាននិងមន្ត្រីជំនាញ ចាប់នោះទេ ហើយក៏ឃើញក្រុមប្រព្រឹត្តបទល្មើសមានស្រីប្រុសជាច្រើននាក់។នៅចំណុចគំនរឈើនោះ ប្រហែលជាត្រូវដងត្រូវ ផ្លែគ្នាហើយមើលទៅ បានជាមិនបង្ក្រាបទល្មើសព្រៃឈើ។
ប្រជាពលរដ្ឋសហគមន៍ នៅទីនោះសំណូមពរឱ្យលោកអភិបាលខេត្តមេត្តាចាត់ប្រធានការទៅលើមន្ត្រីទាំងនោះផងទាន៕

អត្ថបទដែលជាប់ទាក់ទង