សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ នៅថ្ងៃ ទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះសម្តេ ចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជាអធិបតីក្នុងពិធីអប អរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (០៩វិច្ឆិកា១៩៩៥-០៩វិច្ឆិកា២០២៣) ។

កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយដោយទទួលបាន ការកែសម្រួលផ្តើមពីកងអនុសេនាធំកងទ័ពឆត្រយោងក្នុងឆ្នាំ ១៩៤៨ និងបានក្លាយជាកងវរសេនាធំនៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូចនៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយ ជាបញ្ជាការដ្ឋានទ័ពពិសេសក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំជាកងអន្តរា គមន៍ក្នុងកម្រិតរចនាសម្ព័ន្ធចាត់តាំងថ្មីកងពលក៏ទទួលបាននូវការបំពាក់ឯកសណ្ឋានថ្មីដែលរចនាដោយនា យទាហានរបស់អង្គភាពផ្ទាល់ ។

យោងតាមឯកសារបានបង្ហាញថាបញ្ជាការដ្ឋានទ័ពពិសេសមានឈ្មោះដើមថា « កងអនុសេនាធំទ័ពឆត្រ យោងកម្ពុជា»បង្កើតឡើងនៅថ្ងៃទី ២០ខែកុម្ភឆ្នាំ១៩៤៨។លុះដល់ថ្ងៃ ទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះទើបអង្គភាពទ័ពមួយនេះត្រូវបានបង្កើតឡើងវិញដោយមានឈ្មោះថា«កងវរសេនាធំទ័ពពិសេសឆត្រយោង ៩១១»ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញប្រកាសបង្កើតអង្គភាពនេះដោយផ្ទា ល់ ។ លុះក្រោយមកនៅឆ្នាំ១៩៩៩ អង្គភាពទ័ពមួយនេះបានប្រែក្លាយជា «កងពលតូចទ័ពពិសេសឆត្រយោង៩១១»វិញ។លុះថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០សម្តេចតេជោ ហ៊ុនសែនក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅពេលនោះបានសម្រេចកែសម្រួលឈ្មោះអង្គភាពទ័ពមួយនេះពី«កងពលតូចទ័ពពិសេសឆត្រយោង៩១១»ទៅជា «បញ្ជាការដ្ឋានទ័ពពិសេស»ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។

បញ្ជាការដ្ឋានទ័ពពិសេសមានបេស កកម្មគឺការហ្វឹកហ្វឺនពង្រឹងកម្លាំងនិងត្រៀមអនុវត្តបទបញ្ជាដើម្បីការពារបូរ ណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួមជួយសង្គ្រោះប្រ ជាពលរដ្ឋ។សំខាន់ផងដែរនោះគឺក្នុង នាមជាបញ្ជាការដ្ឋានទ័ពពិសេសចំ ណុះកងទ័ពជើងគោកដែលទទួលភារកិច្ចជាទ័ពជំនាញអង្គភាពធ្វើការហ្វឹកហ្វឺនជំនាញទ័ពពិសេសមិនមែនតែនៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោ កប៉ុណ្ណោះទេប៉ុន្តែអង្គភាពក៏មានភារ កិច្ចបណ្តុះបណ្តាលកសាងសមត្ថ ភាពលើជំនាញនេះសម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងមូលតែម្តងរួមទាំងកងនគរបាលជាតិផងដែរ ។
បញ្ជាការដ្ឋានទ័ពពិសេសជាអង្គភាពទ័ពមួយដែលបានចូលរួមធ្វើសកម្មភាពដ៏អង់អាចក្លាហានក្នុងបុព្វហេតុជាតិនិងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង