ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី​ អញ្ជើញជាអធិបតីពិធីក្រុងពលីសុំសេចក្តីសុខ​ សេចក្តីចម្រើន ​ត្រៀមរៀបចំព្រឹត្តិការណ៍​ “សាទរកម្ពុជា”

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីពិធីក្រុងពលីសុំសេចក្តីសុខ​ សេចក្តីចម្រើន​ សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍​ “សាទរកម្ពុជា” នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍​ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកម្មវិធីជាច្រើន និងមានអ្នកចូលរួមប្រមាណ ៣ ០០០នាក់។

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង