របាំងស្បៃមុងជាងមួយពាន់ម៉ែត្រ ត្រូវបានបំផ្លាញចោល
ភ្នំពេញ៖ នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ថា ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូតដឹកនាំកម្លាំងក្រោមឱវាទ រួមជាមួយសហគមន៍នេសាទស្វាយភ្លោះ សហការជាមួយអធិការដ្ឋាន ជល ផលចតុមុខ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់បទល្មើស ជលផលបានមួយករណីដោយធ្វើការរុះរើនិងបំផ្លាញចោលនៅនឹងកន្លែង។
ក្រុមការងារផ្នែករដ្ឋបាលជលផល ស្ទឹង ស្លូត ដឹកនាំកម្លាំងក្រោមឱវាទ រួមជាមួយសហគមន៍នេសាទស្វាយភ្លោះ សហការជាមួយអធិការដ្ឋានជលផលចតុមុខ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់បទល្មើស ជលផលបានមួយករណីដោយធ្វើការ រុះរើនិងបំផ្លាញចោលលូស្បៃមុង៣១មាត់ របាំងស្បៃមុង ប្រវែង១.២៥០ ម៉ែត្រនិង បង្គោលចម្រឹងចំនួន៦៥០ដើមនិងចាក់លែង កូនត្រីចម្រុះ ចំនួន ៧០គីឡូក្រាមចូលបឹងធម្មជាតិវិញ។
នាយខណ្ឌជលផលបញ្ជាក់ថា វត្ថុតាងត្រូវរុះរើនិងបំផ្លាញចោលក្នុងការបង្រ្កាបនៅចំណុចចុងព្រែកតាហុន ភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរក៍ ខេត្តព្រៃវែងរួមមានលូស្បៃមុង៣១មាត់របាំងស្បៃមុង ប្រវែង១.២៥០ម៉ែត្រនិង បង្គោលចម្រឹងចំនួន៦៥០ដើមនិងចាក់លែង កូនត្រី ចម្រុះចំនួន៧០គីឡូក្រាមចូលបឹងធម្មជាតិវិញ៕