មីយ៉ាន់ម៉ាផ្ទុះឆ្លងជំងឺអាសន្នរោគខ្លាំង ថៃកំពុងភ័យខ្លួនត្រៀមបិទច្រកព្រំដែនហាមមិនឱ្យចេញចូល

ថ្មីៗនេះ ប្រទេសមីយ៉ាន់ម៉ាកំពុងមានការផ្ទុះជំងឺអាសន្នរោគប្រមាណជា ៣០០ ករណី​ នៅក្នុងភូមិ Shwe Kokko ស្រុក Myawaddy រដ្ឋ Karen ខេត្ត Myawaddy ដោយក្នុងនោះអ្នក​ជំងឺ ​៥៦ ​នាក់​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង ២ នាក់ទៀតបានស្លាប់បាត់បង់ជីវិត។

យ៉ាងណាមិញ ដោយសារតែតំបន់ខាងលើនេះស្ថិតនៅជាប់ព្រំប្រទល់ភូមិ Ban Wang Pha ឃុំ Mae Charo ស្រុក Mae Ramat ខេត្ត Tak ប្រទេសថៃ ទើបធ្វើឱ្យខាងប្រទេសថៃកើតការព្រួយបារម្ភចំពោះការផ្ទុះឆ្លងមកដល់ប្រទេសខ្លួន ហើយក៏បានព្យាយាមត្រៀមរួចរាល់ក្នុងការតទល់ចំពោះជំងឺអាសន្នរោគនេះ។ ក្នុងនោះ ក្រសួង​សុខាភិបាល​របស់ថៃចេញ​បញ្ជា​ឲ្យ​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់ (EOC) នៅ​ក្នុង​ខេត្ត​ Tak ដើម្បី​ដោះស្រាយ​ស្ថានការណ៍នេះ។ ចំណែកឯទាហានរបស់ថៃដែល​ជា​អង្គភាព​ក្នុង​តំបន់​វិញ បានទទួលខុសត្រូវលើវិធានការរៀបចំតំបន់ព្រំដែន ដើម្បីគាំទ្រដល់ចំណាត់ការរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និង ទប់ស្កាត់ជំងឺនេះ។

ចំពោះវិធានការណ៍រួមមានការផ្អាកការចេញចូលរបស់ពលរដ្ឋរវាងពលរដ្ឋទាំងសងខាងនៅ​តាម​បណ្តោយ​ព្រំដែន​ពី​ស្រុក Phop Phra ស្រុក Mae Sot ស្រុក Mae Ramat ក្នុងរយៈពេលមួយខែ ឬរហូតដល់ស្ថានភាពនឹងនរឡើងវិញ បង្កើន​ភាព​តឹងរ៉ឹង​ក្នុង​ការ​ចុះ​ល្បាត បង្កើន​វិធានការ​ថែទាំ​សុខភាព​បុគ្គលិក​បំពេញ​បេសកកម្ម​នៅ​តាម​ព្រំដែន និង បង្កើនភាពតឹងរ៉ឹងទៅលើអនាម័យរបស់អ្នកបើកបរដឹកជញ្ជូនឆ្លងដែន៕

ប្រភព៖ Js100

 

អត្ថបទដែលជាប់ទាក់ទង