សិស្សានុសិស្ស១២០០នាក់ ធ្វើព្យុហយាត្រាក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសិស្សានុសិស្សប្រមាណ១២០០នាក់ ធ្វើព្យុហយាត្រានៃព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ចាប់ផ្តើមចេញពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

កម្មវិធីដង្ហែក្បួនព្យុហយាត្រាដើម្បីអបអរសាទរពិធីបុណ្យ «រំលឹកគុណអង្គរ» នេះ បានសម្តែងចំណាប់អារម្មណ៍ចំពោះពាក្យស្លោកគោល «អរគុណអង្គរ» និង «អរគុណសន្តិភាព» ភ្ជាប់ដោយខ្លឹមសារថែរក្សាបរិស្ថាន និងផ្សេងៗ។

ព្យុហយាត្រានេះដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង