មុនពពោះកូនដំបូង អតីតតារាសម្តែង វ៉ាង ស្រីណូ ទម្លាយរឿងធ្លាប់ត្រូវអំពើគេ ឮសំឡេងអីប្លែកៗគួរឱ្យខ្លាចរាល់ថ្ងៃ(វីដេអូ)
និយាយពីអតីតតារាសម្តែង វ៉ាង ស្រីណូ ទោះជាមិនបានវិលត្រឡប់មកកាន់វិថីសិល្បៈសម្ដែងវិញមែន ប៉ុន្តែបច្ចុប្បន្ននៅតែត្រូវបានមហាជនអ្នកគាំទ្រតែងតែចាប់ក្រសែភ្នែកចង់ដឹងពីជីវិតឯកជនរបស់នាង បន្ទាប់ពីមួយរយៈធំចុងក្រោយនេះ វ៉ាង ស្រីណូ បានបង្ហាញវត្តមានក្នុងកិច្ចសម្ភាសផ្សេងៗជាច្រើន។
ចំពោះជីវិតឯកជនរបស់អតីតតារាសម្តែង វ៉ាង ស្រីណូ ពេលនេះដែរកំពុងតែរស់នៅលើគំនរទ្រព្យសម្បត្តិពីញើសឈាមនៃរបររកស៊ីអនឡាញរបស់ខ្លួន ដែលត្រូវបានមហាជនឃើញថានាងបានចាយជីវិតយ៉ាងអភិជន ទិញផ្ទះវីឡាជាច្រើនខ្នង និង ឡានទំនើបជាច្រើនគ្រឿង។
លើសពីនេះ បច្ចុប្បន្នអ្នកនាង វ៉ាង ស្រីណូ កាន់តែទទួលបានក្ដីសុខខ្លាំងក្នុងជីវិតឯកជនរបស់អ្នកនាង ខណៈបានបង្កើតគ្រួសារតូចមួយដោយខ្លួនឯង គឺក្រោយពីទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់តាមបែបវិទ្យាសាស្រ្ត ដោយទើបតែសម្រាលបានជាង ២ ខែមកនេះ។
យ៉ាងណាមិញ ស្របពេលកំពុងរស់នៅជីវិតមួយពេញដោយក្ដីសុខនេះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល ក្រោយពីបានដឹងរឿងរ៉ាវមួយដែលអ្នកនាង វ៉ាង ស្រីណូ បានទម្លាយក្នុងកិច្ចសម្ភាសកាលពីមុនបង្ហាញពពោះកូនដំបូង ដោយអ្នកនាងរៀបរាប់បានដឹងថាខ្លួនធ្លាប់ត្រូវបានគេដាក់អំពើ ធ្វើឱ្យនាងជួបរឿងប្លែកៗគួរខ្លាចជាច្រើនថ្ងៃ ដែលមានអមនុស្សតាមលងបន្លាចនាង ទម្រាំតែបានដឹងខ្លួនថាត្រូវអំពើគេ និង រកពិធីរំដោះវិញបាន៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖