ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៤ ក្រោមមូលបទ៖ ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ (១) ស្វែងយល់អំពីទីផ្សារទេសចរណ៍មូស្លីម (២) បង្ហាញពីបេតិកភណ្ឌវប្បធម៌ និងពហុវប្បធម៌ (៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហាឡាល (៤) តួនាទីរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន និង (៥) ការកសាងសមត្ថភាពសម្រាប់ឧស្សាហកម្មទេសចរណ៍។
លើសពីនេះ វេទិកានេះនឹងបង្កើនការយល់ដឹងក្នុងចំណោមភាគីពាក់ព័ន្ធអំពីសារសំខាន់ និងអត្ថប្រយោជន៍នៃទេសចរណ៍ពហុ វប្បធម៌ ក៏ដូចជាទេសចរណ៍មូស្លីម ដែលចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសកាន់សាសនាឥស្លាម៕