ករណីបាក់អគារក្នុងសង្កាត់ផ្សារកណ្តាលទី២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៨ ភូមមិ៥ , ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ
ភ្នំពេញ ៖ ករណីបាក់អគារក្នុងសង្កាត់ផ្សារកណ្តាលទី២ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទីយប់ ) ។
ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បច្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០ នាទីយប់ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានចុះពិនិត្យដល់ទីតាំងអគារស្នាក់នៅ រួមមួយកន្លែងដែលបានបាក់ស្រុតបន្ទាប់ពីមានភ្លៀងលាយខ្យល់យ៉ាងខ្លាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌដូនពេញសូមជម្រាបជូនថា ចំពោះសំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោមនេះគឺស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៨ ភូមមិ៥ , ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដែលត្រូវបានអជ្ញាធរសង្កាត់-ខណ្ឌជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះមេត្តាចាកចេញពីអគារដើម្បីការពារសុវត្ថិភាពឲ្យរួចផុតពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនេះរួចមកហើយនាពេលកន្លងមក។
សូមបញ្ជាក់ថា ចំពោះការបាក់ស្រុតអគារចាស់នេះមិនបណ្តាលឲ្យមានការប៉ះពាល់ដល់អាយុជីវិត ឬរងរបួសណាមួយដល់បងប្អូនប្រជាពលរដ្ឋនោះទេ។ ព្រោះដោយសារតែមិនមានអ្នកស្នាក់នៅក្នុងអគារនេះឡើយ ៕