សម្តេចធិបតី៖ កម្ពុជា មានសិទ្ធិច្រានចោលរាល់ព័ត៌មាន មិនពិតនៃការជួញដូរមនុស្ស

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា កម្ពុជាមានសិទ្ធិច្រានចោលនូវព័ត៌មាន មិនពិតដែលបំណងបំផ្លាញ ឈ្មោះរបស់កម្ពុជា អំពីការជួញដូរមនុស្ស។

សម្តេចធិបតីលើកឡើងបែបនេះ ដោយសារសម្តេចថា កន្លងមកមានការវាយតម្លៃ និងឲ្យចំណាត់ថ្នាក់មកលើការជួញដូរមនុស្ស នៅកម្ពុជាថាមិនល្អបែបនេះបែបនោះ។ ប៉ុន្តែសម្តេចថា កម្ពុជាក៏មិនបដិសេធ ចំពោះការវាយតម្លៃការជួញដូរ មនុស្សមិនល្អនោះទេដែរ តែក៏មានសិទ្ធិការពារផងដែរ។

ជាក់ស្តែងសម្តេចក៏បានលើកឡើង ពីករណីក្មេងប្រុសតៃវ៉ាន់ ២នាក់ នាពេលកន្លងមកដែលបានបង្ហាញវីដេអូ អំពីការជួញដូរមនុស្សនៅខេត្តព្រះសីហនុ តែការពិតជាការសម្តែងរបស់ពួកគេសោះ និងថ្មីៗនេះករណីជនជាតិកូរ៉េម្នាក់ ដែលបង្ហាញពីសកម្មភាពមួយចំនួន នៅរាជធានីភ្នំពេញថា មានការចាប់ជំរិតខ្លួនពីសំណាក់ជនជាតិចិន តែដល់សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ គឺមិនមានរឿងបែប នេះកើតឡើងទេ៕

អត្ថបទដែលជាប់ទាក់ទង