បុរសម្នាក់ បានបែកថ្នាំ សង្ស័យយកភ្លេីងដុតខ្លួនឯង បណ្ដាលឱ្យស្លាប់ក្នុងផ្ទះ និងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ កាលពី រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសម្នាក់បានបែកថ្នាំ សង្ស័យយកភ្លេីងដុតខ្លួនឯងបណ្ដាលឱ្យស្លាប់ក្នុងផ្ទះនិងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងកម្លាំងសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿង នៅតាមបណ្ដោយផ្លូវបេតុង ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ប៊ុន សែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកេីតហេតុ(ជាអ្នកដុតខ្លួនឯងនៅក្នុងផ្ទះ) ។

មុនពេលកើតហេតុ ជនរងគ្រោះមានមិនសតិមិនល្អ(បែកថ្នាំ)ដេីរចុះដើរឡេីងនៅក្នុងផ្ទះកេីតហេតុ ។ ក្រោយមកប្រជាពលរដ្ឋក៏បានឃើញផ្សែងហុយចេញពីក្នុងផ្ទះខាងលេីទេីបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ទឹកពន្លត់អគ្គិភ័យនេះភ្លាមៗ ។

ករណីអគ្គិភ័យនេះបានធ្វេីឱ្យបុរសរងគ្រោះជាកូនម្ចាស់ផ្ទះនិងបែកថ្នាំនោះបានស្លាប់បាត់បង់ជីវិត និងផ្ទះចំនួន១ខ្នង(ថ្មក្រោម ឈេីលេី)បានរងការខូចខាតទាំងស្រុង ព្រមទាំងឆេះរោលជញ្ចាំងផ្ទះប្រជាពលរដ្ឋនៅជាប់គ្នាចំនួន២ខ្នងខូចខាតតិចតួចផងដែរ ដោយបានពន្លត់ចប់នៅរសៀលថ្ងៃដដែល៕

អត្ថបទដែលជាប់ទាក់ទង