ព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ របស់ នាយករដ្ឋមន្រ្តីឡាវ នៅក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងភរិយា ទើបនឹងបានបញ្ចប់ទស្សនកិច្ចផ្លូវការររយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ ទស្សនកិច្ចនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចផ្លូវការ នាយករដ្ឋមន្ត្រីឡាវបានចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា, គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វបុរសខ្មែរនៅវិមានឯករាជ្យ, ទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ លោកក៏បានជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ផងដែរ។
នៅក្នុងជំនួបទ្វេភាគី, នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ បន្ថែមពីនេះ ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីទាំងពីរ កម្ពុជា-ឡាវ ក៏បានចុះហត្ថលេខាលើឯកសារចំនួន៣ផងដែរ ក្នុងនោះរួមមាន៖
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
២៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម។
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២៥-២០២៧។
ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា ចាត់ទុកជាការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ២០១៩។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីឡាវ នៅកម្ពុជា៖
១៖ នាយករដ្ឋមន្ត្រីឡាវ និងភរិយា បានអញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ
https://fna.asia/dd11661
២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីឡាវ
https://fna.asia/11222a8
៣៖ នាយករដ្ឋមន្ត្រីឡាវ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរនៅវិមានឯករាជ្យ
https://fna.asia/82950ff
៤៖ នាយករដ្ឋមន្ត្រីឡាវ ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ
https://fna.asia/4b2a5d1
៥៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីឡាវ
https://fna.asia/7b013fc
៦៖ កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត
https://fna.asia/eaf4d1f
៧៖ ឯកសារចំនួន៣ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ
https://fna.asia/7de866c
៨៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ
https://fna.asia/173c595
៩៖ កម្ពុជា-ឡាវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីផ្តល់ផលប្រយោជន៍ដល់ធុរជននៃប្រទេសទាំង២
https://fna.asia/9b69e72
១០៖ នាយករដ្ឋមន្ត្រីឡាវ អញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង
https://fna.asia/072cc46
១១៖ នាយករដ្ឋមន្ត្រីឡាវ ជួបសម្តែងការគួរសមចំពោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា
https://fna.asia/96d0c13
១២៖ ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដោយធានាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ជូនប្រជាពលរដ្ឋ
https://fna.asia/389bd42
១៣៖ នាយករដ្ឋមន្ត្រីឡាវ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
https://fna.asia/1e7299d
១៤៖ សម្តេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រ នឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសឡាវ នាខែក្រោយ
https://fna.asia/d8aa7c1
១៥៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីឡាវថា ការដកខ្លួនចេញពី CLV-DTA ដើម្បីរក្សាបានសុខសន្តិភាពជូនប្រជាជន ហើយមិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនោះទេ
https://fna.asia/a428bdd
១៦៖ នាយករដ្ឋមន្ត្រីឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ
https://fna.asia/a6a4d6e
១៧៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា
https://fna.asia/a2e1c20
១៨៖ កម្ពុជា-ឡាវ ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីទស្សនកិច្ចផ្លូវការរបស់ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រឡាវ នៅកម្ពុជា ថ្ងៃទី ០៤-០៥ ខែធ្នូ ឆ្នាំ២០២៤
https://fna.asia/894951d