បុរសម្នាក់ជិះម៉ូតូទៅបុករថយន្ត ពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តសេរីទំនើប១គ្រឿង នៅផ្លូវបំបែក បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅផ្លូវបំបែកជាបួន ខាងលិចគល់ស្ពាននាគ កោះពេជ្រ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕