សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន
(ប៉េកាំង)៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសចិន នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាជាមួយ លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន នៅមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕