ព័ត៌មានជាតិលោក ស៊ី ជីនពីង ៖ ចិន នឹងបន្តពួតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ចូលរួមចំណែករក្សាសន្តិភាពពិភពលោក

ភ្នំពេញ ៖ លោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន បានឱ្យដឹងថា ចិន នឹងបន្តពួតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែក ក្នុងការរក្សាសន្តិភាពពិភពលោក។

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ លោក ស៊ី ជីន ពីង នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះដែរ លោក ស៊ី ជីនពីង បានចាត់ទុក សម្តេចតេជោ ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាប្រវត្តិសាស្ត្រ។

លោក បានលើកឡើងថា ក្នុងពេលដែលជំងឺរាត ត្បាតកូវីដ១៩ ផ្ទុះឡើង លោក មានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិ ច្ចនៅប្រទេសចិន និង បានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោ ជាមួយរដ្ឋ ប្រជាជន និងគណបក្សកុម្មុយនីស្តចិន។

លោក បានបន្តថា ចិននិងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ លោកថា «ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ ហើយ នឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក»។

នាឱកាសនោះ សម្តេចតេជោ បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោក ប្រធានាធិបតី ផងដែរ។ សម្តេចតេជោ បានបន្ថែមថា នេះជាឱកាសល្អដែលបានមកបំពេញទស្សនកិច្ចសាជាថ្មី ក្រោយរយៈពេល២០ខែ បន្ទាប់ពីទស្សនកិច្ចលើកមុនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ។

សម្តេចតេជោ បានថ្លែងអំណរគុណ លោក ស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ដែលឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។

សម្តេចតជោ ក៏បានជម្រាបជូនលោក ប្រធានាធិ តី ស៊ី ជីនពីង អំពីការផ្លាស់ ប្តូរបន្តវេនអ្នកដឹកនាំដោយរលូន អស់រយៈពេល ជាង១ឆ្នាំកន្លងមកនេះ ហើយ អ្នកដឹកនាំបន្តវេនជំនាន់ថ្មី បានធ្វើការងារក្នុងល្បឿនលឿន ឈានទៅមុខរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិ ច្ច ទប់ស្កាត់អតិផរណា និងធ្វើឱ្យ ជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ។

ពាក់ព័ន្ធនឹងទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជា ការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ ១៩ បានល្អប្រសើរ ឈានទៅស្តារសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស។

អត្ថបទដែលជាប់ទាក់ទង