ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន អបអរសាទរក្នុងឱកាសបុណ្យឯករាជ្យជាតិកម្ពុជា
(ភ្នំពេញ)៖ លោក Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ផ្ញើលិខិតសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រជាជនកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យឯករាជ្យជាតិកម្ពុជា។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន TSK ទទួលបាន ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានឱ្យដឹងថា សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងព្រះរាជាណាចក្រកម្ពុជា មានរួមគ្នានូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព ដែលប្រទេសទាំងពីរសម្រេចបានតាមរយៈការតស៊ូ និងការបូជាលះ បង់។
ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានបញ្ជាក់ថា លោកទន្ទឹងរង់ចាំធ្វើ ការងារយ៉ាងជិតស្និទ្ធជាមួយ សម្តេចតេជោ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអន្តរសភា និងទ្វេភាគី កិច្ច សហប្រតិបត្តិការ និងការតភ្ជាប់របស់យើង និងការស្វែងរកមធ្យោបាយថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហ ប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ លោកបានបន្ថែមថា តាមរយៈការធ្វើការរួមគ្នា យើងអាចដោះ ស្រាយបញ្ហាប្រឈមទូទៅ និងធ្វើការងារឆ្ពោះទៅអនាគតដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នា និងក្តីសុបិន របស់ប្រជាជនយើងទាំងពីរ៕
ខាងក្រោមនេះជាសារលិខិតរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន៖