ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញកាត់កំណែវិញ្ញាសាប្រឡងសិស្ស មន្ដ្រីកសិកម្មឃុំ, មន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ, មន្ត្រីក្រមការ និងមន្ដ្រីជាន់ខ្ពស់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពបើកកំណែវិញ្ញាសា ក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ដ្រីកសិកម្មឃុំ មន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ មន្ត្រីក្រមការ និងមន្ដ្រីជាន់ខ្ពស់។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងជ្រើសរើសសិស្សមន្ដ្រីកសិកម្មឃុំ ចំនួន១០០០នាក់, មន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់, មន្ត្រីជាន់ខ្ពស់ចំនួន ៥០កន្លែង និងមន្ត្រីក្រមការចំនួន១៨០កន្លែង។

ការប្រឡងបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិការ ឆ្នាំ២០២៤ នៅសាលាភូមិន្ទភ្នំពេញ និងបញ្ចប់ដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ដ្រីទាំងនេះ ឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង