គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៉ី (ICAPP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
នៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយលេខាធិការដ្ឋាន សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) បានរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងពីគណបក្សនយោបាយចំនួន ៦២ នៃ៤៥ប្រទេស មកពីតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន ការ៉ាប៊ីន នៅតំបន់ផ្សេងៗ ទូទាំងពិភពលោក៕
ខាងក្រោមនេះជាលទ្ធផលនៃមហាសន្និបាតលើកទី១២ ICAPP៖