នៅខេត្តតាកែវ ល្បីមានករណីម្ចាស់គ្លីនិកឯកជនមួយ ច-ា/ក់ថ្នាំស្ត្រីជាអ្នកជំងឺបណ្ដាលឱ្យស្ល-ា/.ប់ រួចដឹកស/ពទៅប្លុងចោល
នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង ផ្ទុះការភ្ញាក់ផ្អើលនឹងករណីមួយយ៉ាងខ្លាំង ដែលជាករណីប្រទះឃើញសាកសពរបស់ស្ត្រីម្នាក់ត្រូវគេយកមកប្លុងចោលនៅគុម្ពព្រៃ ក្នុងភូមិសាស្ត្រមួយនៃខេត្តកែវ។
បើតាមរយៈផេកព័ត៌មាន SRD ព័ត៌មានខេត្តតាកែវ បានបង្ហោះឱ្យដឹងពីករណីនេះដោយអះអាងជាព័ត៌មានបឋមថា ៖ «ម្ចាស់គ្លីនិកឯកជនម្នាក់ ចាក់ថ្នាំស្ត្រីជាអ្នកជំងឺបណ្តាលឱ្យស្លាប់រួចដឹកសាកសព និង យកកូនរបស់ជនរងគ្រោះ ដែលមានអាយុជាង ៣ ឆ្នាំ ប្លុងចោល។ ហេតុការណ៍នេះកើតឡើងនៅស្រុកបាទី ខេត្តតាកែវ»។
តាមប្រភពព័ត៌មានមួយទៀត បានបង្ហាញដែរថា ស្រ្តីរងគ្រោះដែលបានស្លាប់ និង ត្រូវបានគេសង្ស័យថាម្ចាស់គ្លីនិកចាក់ថ្នាំបណ្តាលឱ្យស្លាប់នោះ បានដឹកសព ព្រមជាមួយកូនអាយុ ៣ ឆ្នាំ ដែលមកជាមួយជនរងគ្រោះយកមកប្លុងចោលចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។ ហេតុការណ៍នេះដែរ បានកេីតឡេីងនៅចំណុចភូមិម្រះព្រៅកេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ចំពោះករណីនេះ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវលម្អិត។
គួរជម្រាបថា ស្ត្រីជនរងគ្រោះត្រូវបានគេបង្ហាញអត្តសញ្ញាណមានឈ្មោះ ណាំ ចន្ធូ អាយុ ៤១ ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និង ពេលនេះសាកសពបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីហើយ រីឯកូនដែលមានអាយុ ៣ ឆ្នាំ កំពុងត្រូវបានក្រុមគ្រួសារមើលថែ។ ដោយឡែក សម្រាប់ព័ត៌មានលម្អិតយ៉ាងណាទៀតនោះ សូមរង់ចាំតាមដានបន្ត បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវរួច៕