កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានគេទើបប្រទះឃើញហែលក្នុងហ្វូង

ភ្នំពេញ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល អាយុប្រមាណពីរថ្ងៃ ត្រូវបានអ្នកអភិរក្សប្រទះឃើញកំពុងហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ។ នេះជាដំណឹងរីករាយមួយ ។
ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតកើតថ្មី នេះកាលពីថ្ងៃទី៤ វិច្ឆិកានេះ ពោលគឺបន្ទាប់ពីទទួលព័ត៌មានពីអ្នកប្រកបរបរសេវាទូកទេសចរណ៍ ហើយក៏បានទៅពិនិត្យជាក់ស្តែង។

ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបានអង្កេតបន្តពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយនោះ គឺឃើញថាគ្មានការយាយីពីសត្វផ្សោតធំលើកូនផ្សោតនេះឡើយ។
សូមជម្រាបថាកូនផ្សោតថ្មីនេះគឺជាកូនផ្សោតទី ៨ ហើយដែលត្រូវកត់ក្នុងអត្រាកំណើតឆ្នាំ២០២៣ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា)៕

អត្ថបទដែលជាប់ទាក់ទង