អុំទូក ៣ ថ្ងៃ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បញ្ចុះតម្លៃ ២០% សម្រាប់យានយន្តគ្រប់ប្រភេទ

នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងស្តីពីការបញ្ចុះតម្លៃ សម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ (ថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤)។

ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបញ្ចុះតម្លៃ ២០% សម្រាប់យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ទន្ទឹមនឹងនេះ ចំពោះយានយន្តដឹកទំនិញធុនធ្ងន់ដែលមានទម្ងន់ផ្ទុកលើសពី ១០ តោនឡើងទៅ ការបញ្ចុះតម្លៃត្រូវបានរក្សាដដែលទៅតាមម៉ោងកំណត់ដូចខាងក្រោម៖

– ចាប់ពីម៉ោង ៨:០០ នាទី ដល់ម៉ោង ២០:០០ នាទី បញ្ចុះតម្លៃ ៤០%

– ចាប់ពីម៉ោង ២០:០០ នាទី ដល់ម៉ោង ៨:០០ នាទី បញ្ចុះតម្លៃ ៦០%៕

អត្ថបទដែលជាប់ទាក់ទង