កំពុងផ្ទុះការចាប់អារម្មណ៍ និង វែកញែកយ៉ាងច្រើនព្រោងព្រាត ក្រោយពីយុវជនម្នាក់មកការមិនបានអញ្ជើញ លោក អ៊ឹម ជីវ៉ា នឹកដល់រឿងនេះភ្លែត ហើយទម្លាយពីអ្វីដែលខ្លួនធ្លាប់ជួប

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ និង វែកញែកយ៉ាងច្រើនព្រោងព្រាត បន្ទាប់ពីមិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានបង្ហោះវីដេអូរៀបរាប់ពីថ្ងៃមង្គលការរបស់នាង ដោយមានយុវជនម្នាក់បានចូលរួមកម្មវិធី ដែលម្ចាស់សាមីដើមការមិនស្គាល់។

ក្នុងវីដេអូនោះ មិត្តភក្តិរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់ពីដំណើរដើមទងជាបន្តបន្ទាប់ ដោយមានការបញ្ចេញគាំទ្រ និង រិះគន់ផងដែរ។ អ្វីដែលកំពុងធ្វើឱ្យមហាជនកាន់តែផ្ទុះការវែកញែកនោះ គឺការលើកឡើងពីមាត់មួយទៅមាត់មួយថា មានការប្រកាន់ចំពោះការចូលរួមនូវវត្តមានរបស់យុវជនរូបនោះជាដើម។ ដោយឡែក ក៏មានមហាជនលើកឡើងដែរថា យុវជនរូបនោះមិនគួរធ្វើបែបនេះឡើយ។

ស្របពេលម្ចាស់សាមីខ្លួន ពោលគឺម្ចាស់ដើមការមានការស្ងប់ស្ងាត់ មិនបានវែកញែកច្រើន គេក៏បានឃើញលោក អ៊ឹម ជីវ៉ា បង្ហោះសារលើកឡើងពីការគិតរបស់លោកលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «តាមសង្កេតគាត់មិនមែនចង់ហូបការទេ គឺគាត់ចង់ថតជាមួយតារាច្រើនជាង កម្មវិធីខ្ញុំក៏មានគេបន្លំច្រើនដែរ ខ្ញុំដឹងតែខ្ញុំមិននិយាយ ព្រោះគិតថាហូបមួយពោះរស់មួយពេល អ្វីដែលកន្លងហួសដែលគ្មានបញ្ហាឱ្យវាហួសទៅចុះ»៕

អត្ថបទដែលជាប់ទាក់ទង