សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកទាំងទ្វេ បានចាត់ឱ្យបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ

អ៊ំប្រុស វង់ វ៉ន ៦១ឆ្នាំ រស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានរងគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូធ្ងន់ធ្ងរ បណ្តាលឱ្យបាក់ឆ្អឹងដងកាំបិទខាងឆ្វេង និងមានឈាមដក់ក្នុងស្រោមសួតយ៉ាងធ្ងន់ធ្ងរ ធ្វើអោយគាត់ហត់ និងឈឺទ្រូងយ៉ាងខ្លាំង ។

ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ឱ្យបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ ក្រោយការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ធ្វើឱ្យសភាពជំងឺបានធូរស្រាលជាលំដាប់ រហូតត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ។ អ៊ំប្រុស និងក្រុុមគ្រួសារ មានសេចក្តីសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាពន់ពេក ដែលបានជួយស្រោចស្រង់ ។

ការព្យាបាលនេះអនុវត្តដោយប្រេីប្រាស់ប័ណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល ជាមួយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

សូមអរគុណក្រុមគ្រូពេទ្យ TYDA

 

អត្ថបទដែលជាប់ទាក់ទង