រឿងដ៏គួរឱ្យសោកសង្រេង និង នឹកស្មានមិនដល់ ចំពោះករណីប្ដីប្រពន្ធមួយគូត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅធ្វើបុណ្យសពម្ដាយ
ជារឿងដ៏គួរឱ្យសោកសង្រេង និង នឹកស្មានមិនដល់ ចំពោះករណីប្ដីប្រពន្ធមួយគូត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅធ្វើបុណ្យសពម្ដាយ បន្សល់នូវកូនចំនួន ៣ នាក់ បាត់បង់ឪពុកម្ដាយ និង ជីដូន ត្រឹមពេលដ៏ខ្លី។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏សោកសង្រេងមួយនេះផងដែរ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈគណនីព្រះតេជគុណដែលមានគណនីឈ្មោះ អៀម ឈា បានមានសង្ឃដីកាពីករណីនេះ ឱ្យបានជ្រាបថា ដើមឡើយអ្នកម្ដាយបានស្លាប់ដោយសាររោគាពេធ ចំណែកកូនប្រុស និង កូនប្រសា មកធ្វើបុណ្យម្ដាយមិនទាន់ដល់ផ្ទះម្ដាយផង ក៏ត្រូវជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពីរនាក់ប្ដីប្រពន្ធ បន្សល់ទុកកូនចំនួន ៣ នាក់ ។
ព្រះតេជគុណបានបន្តមានសង្ឃដីកាបញ្ជាក់ថា ដោយសារជីវភាពក្រីក្រទើបយកសពមកធ្វើបុណ្យសពនៅទីអារាមវត្ដធម្មរង្សីសំពៅលូន ឃុំក្រឡាញ់ ស្រឡាញ់ ខេត្ដសៀមរាប ខណៈហេតុការណ៍ដ៏សោកសង្រេងនេះ មានរយៈពេល ២ ថ្ងៃ ស្លាប់ ៣ នាក់ ជាសាច់ញាតិ ដែលមានដូចជា ៖
– សពម្ដាយនាម ម៉ៅ ភុំ ភេទស្រី អាយុ ៧១ ឆ្នាំ
– ប្រម ណាន់ ភេទប្រុស ត្រូវជាកូនបង្កើត អាយុ ៤២
– មុត ថុនា ភេទស្រី ត្រូវជាកូនប្រសា អាយុ ៣៩ ឆ្នាំ៕