ព្យុះទីហ្វុង ត្រាមី នៅហ្វីលីពីន បានឆ.ក់អាយុជីវិ.-តពលរដ្ឋកើនដល់ ១០០ នាក់ហើយ

ក្រោយបោកបក់ដល់ភាគពាយ័ព្យប្រទេសហ្វីលីពីន ព្យុះទីហ្វុង ត្រាមី បានទម្លាក់ព្យុះភ្លៀងដ៏ខ្លាំងក្លាបង្កជាទឹកជំនន់ធ្ងន់ធ្ងរ និង គ្រោះរអិលបាក់ដីយ៉ាងអាក្រក់បំផុត បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ក៏ដូចជាឆក់យកអាយុជីវិតប្រជាពលរដ្ឋអស់ជាច្រើននាក់។

ជាក់ស្ដែងបើតាមការបញ្ជាក់ពីភ្នាក់ងារគ្រោះមហន្តរាយប្រចាំប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០០ នាក់បានស្លាប់ និង ៣៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដោយសារតែទឹកជំនន់ និង គ្រោះរអិលបាក់ដី។ ចំនួនជនរងគ្រោះដែលស្លាប់រំពឹងថានឹងកើបឡើងទៀតខណៈពេលដែលខាងអាជ្ញាធរចូលទៅដល់តំបន់ដែលនៅឆ្ងាយដាច់ស្រយាលពីគេ។

តាមការបញ្ជាក់ពីលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានរៀបរាប់ថា តំបន់ខ្លះមានភ្លៀងធ្លាក់គំហុកខ្លាំងត្រឹមពេល ២៤ ម៉ោង ដែលចំនួនទឹកភ្លៀងទទួលបាននោះគឺក្នុងបរិមាណច្រើនខ្លាំងស្មើនឹងចំនួនទូទៅសរុបពី ១ ទៅ ២ ខែដែលវាលើសពីសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់។ ដីគឺជោកជាំដោយទឹកភ្លៀងរហូតបណ្ដាលឱ្យទៅជាការរអិលបាក់ដីក្នុងតំបន់យ៉ាងអាក្រក់មិនធ្លាប់បានប្រទះពីមុន។

រដ្ឋាភិបាកប្រទេសហ្វីលីពីនបានឱ្យដឹងថាមនុស្សជាង ៥ លាននាក់បានរស់នៅក្នុងតំបន់ដែលព្យុះទីហ្វុង ត្រាមីវាយប្រហារនោះ ហើយប្រមាណជិត ៥០ ម៉ឺននាក់ត្រូវបានជម្លៀសទៅជំរំស្នាក់នៅបណ្ដោះអាសន្ននៅតាមបណ្ដាខេត្តក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង