កូនប្រុសបង្កើតបែកគំនិតនាំបក្ខពួក ២ នាក់ គាស់ផ្ទះចូលលួចម៉ូតូឪពុកខ្លួនឯង ហើយបង្ករបួសលើឪពុកយ៉ាងដំណំទៀត

ជារឿងដ៏គួរឱ្យនឹកស្មានមិនដល់ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងពីករណីកូនប្រុសនាំបក្ខពួកមកចូល​លួចម៉ូតូ​​ឪពុក ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៨ ឡើងតែម​ ២០១៥ ពាក់ផ្លាកលេខកំពង់ស្ពឺ​ 1C.6908 នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ នៅរំលងអាធ្រាត្រ​ម៉ោង ០១:១៥ ​នាទី​យប់ ថៃ្ងទី​ ២៦​ តុលា​ ២០២៤។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យបានដឹងថា ម៉ូតូ​ខាងលើជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អា​យុ ​៤៥ ឆ្នាំ បានរងរបួស ព្រោះ​តែការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដែលចោរបា​នចូលលួចពាក់កណ្ដាលយប់​ ខណៈចោរនោះគឺ​ជាកូនបង្កើត និង បក្ខពួក​ ហើយបានកាប់ឪពុករប​ស់ខ្លួនមួយកាំ​បិតកាចែតចំក្បា​លផ្នែកខាងលើចិញ្ចើម​ថែមទៀត។

យោងតាម​ចម្លើយ​សារភាព​ឈ្មោះ​ តោ​ ភក្រ្តា​ ដែលជាកូនប្រុសជនរងគ្រោះ មានអាយុ ២២ ឆ្នាំ បានបញ្ជាក់ថា​ ខ្លួន ​និង ​បក្សពួក​ ២ នាក់ទៀត បានចូលមក​លួចយកម៉ូតូឪពុកខ្លួនប្រាកដមែន ដោយបក្ខពួកជាអ្នកធ្វើសកម្មភា​ព​ លុះឪពុក​របស់ខ្លួនបានភ្ញាក់ដឹង​ខ្លួនទាន់​ និង បានមកទាញចាប់ម៉ូតូ​ ពេ​ល​នោះដើម្បីកុំឱ្យខូចផែនការ​ ខ្លួន​បានទាញ​កាំបិតកាចែតកាប់វាយ​ប្រហារទៅលើលោកឪពុកតែម្ដង​ រួចបក្ខពួកបាន​យកម៉ូតូចេញផុតពីទីកន្លែងកើតហេ​តុ​គេចបាត់។

បក្ខពួក​​ទាំងពីរនាក់មានឈ្មោះ ស៊ិន សាម៉េត​ ហៅ​ ហួ​ ភេទប្រុស អាយុ ២១ ឆ្នាំ (គេចខ្លួន​)​ និង ឈ្មោះ ផល ឆើត ហៅ​ ប៉ៃ​ ភេទប្រុ​ស អាយុ ១៨ ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំ​រោងទង​ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន​សមត្ថកិច្ច​បានបន្ដនីតិវិធី​សហការ​ស្រាវជ្រាវ​ឃាត់អ្នកពាក់ព័ន្ធ​ និង បានចំណាត់ការ​នីតិវិធីកសាងសំណុំរឿងបញ្ជូន​បន្ដ​ការិយាល័យ​ខេត្ត​៕

អត្ថបទដែលជាប់ទាក់ទង