ក្រសួងប្រកាសរើសសិស្សស្រី ១០៤ នាក់ ស្នាក់នៅអន្តេវាសិកដ្ឋាននៅភ្នំពេញឥតគិតថ្លៃ ឱ្យតែមាន ៣ ចំណុចនេះ

នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតនារីក្រីក្រ ឆ្នាំទី១ ឱ្យចូលស្នាក់នៅជាបណ្តោះអាសន្នសរុបចំនួន ១០៤ នាក់ នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ដែលមានទីតាំងស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ចំពោះលក្ខខណ្ឌជ្រើសរើស មានដូចជា ៖

– ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬ បង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី ១ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្នុងរាជធានីភ្នំពេញ

– ជានិស្សិតនារីក្រីក្រ និង និស្សិតនារី ដែលមានពិការភាពមកពីខេត្តនានា (សូមភ្ជាប់លិខិតបញ្ជាក់ពីមេភូមិ មេឃុំ)

– ជានិស្សិតនារីនៅលីវ មានវិន័យ និង សីលធម៌ល្អ។

ចំពោះកាលបរិច្ឆេទ និង ទីកន្លែងដាក់ពាក្យ គឺបេក្ខជនត្រូវយកពាក្យស្នើសុំទៅដាក់ដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ចំណែកឯការប្រកាសលទ្ធផល នឹងត្រូវបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកដ្ឋាននិស្សិតនារី និង តាមគេហទំព័រផ្លូវការរបស់ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើស នៃក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤។ ចំពោះព័ត៌មានបន្ថែមផ្សេងៗ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៧៥ ៥៩០៕

អត្ថបទដែលជាប់ទាក់ទង