តារាស្រី ភីយ៉ា ចេញមកលើកឡើងបែបនេះ ក្រោយមានការវែកញែករឿងព្រលឹងចូលសណ្ឋិតថ្ងៃមុន(វីដេអូ)

ជាការពិតណាស់ ក្រោយមរណភាពរបស់អ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែងដ៏ល្បី លោក កៅ សីហា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ បានធ្វើឱ្យមហាជនលើបណ្ដាញសង្គម ជាពិសេសសិល្បករសិល្បការិនីជាច្រើនមានការអាឡោះអាល័យយ៉ាងខ្លាំងចំពោះការបាត់បង់រូបលោក។

ក្នុងនោះ គេបានឃើញមិត្តសិល្បករសិល្បការិនីជាច្រើនបានទៅចូលរួមពិធីបុណ្យ និង បានជូនដំណើរលោក កៅ សីហា ទាំងអាល័យជាលើកចុងក្រោយ ដោយពិធីបូជាសពរបស់លោកបានរៀបចំរួចរាល់ហើយដែរកាលពីរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ហើយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ ខណៈពិធីបុណ្យសព ៧ ថ្ងៃ និង ១០០ ថ្ងៃ របស់លោកក៏នឹងរៀបចំផងដែរ។

ដោយឡែក បកត្រឡប់ក្រោយបន្តិច កាលពីអំឡុងពេលកំពុងបូជាសពរបស់លោក កៅ សីហា អ្នកនាង គឹម លីហ្សា បានបង្ហោះវីដេអូចំនួន ២ បង្ហាញពីទិដ្ឋភាពដ៏ព្រឺសម្បុរមួយដោយមានព្រលឹងចូលសណ្ឋិតខ្លួនរបស់តារាស្រី លី ឌីណា ហៅ ភីយ៉ា ដែលអ្នកចូលរួមក្នុងពិធីបុណ្យជឿថាជាព្រលឹងលោក កៅ សីហា ស្រែកទ្រហោយំរៀបរាប់ដោយក្ដីមិនអស់អាល័យដែលមើលទៅគួរឱ្យស្រណោះជាទីបំផុត។

ព្រលឹងដែលបានចូលសណ្ឋិតក្នុងខ្លួនតារាស្រី ភីយ៉ា ដែលគ្រប់គ្នាប្រាកដចិត្តថាជា លោក កៅ សីហា នោះ បានរៀបរាប់យ៉ាងអាឡោះអាល័យ ស្រែកយំ ថាហេតុអ្វីបានជាយកលោកទៅទាំងដែលសិល្បៈត្រូវការលោកយ៉ាងខ្លាំង។ លើសពីនោះ ព្រលឹងសណ្ឋិតនោះដែរ បានហៅឈ្មោះក្រុមការងារ និង សិល្បករជាច្រើនដែលលោកបានស្គាល់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ វីដេអូនោះដែរក៏ត្រូវបានមហាជនផ្ទុះការវែកញែក ដោយខ្លះពិតជាជឿថាមានព្រលឹងចូលសណ្ឋិតពិតមែន រីឯអ្នកខ្លះទៀតក៏មិនជឿ និង ខ្លះលើកឡើងថា តារាស្រី ភីយ៉ា សម្តែងទៀតផង។

យ៉ាងណាមិញ ក្រោយផ្ទុះការវែកញែកបែបនេះហើយ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ អ្នកនាង ភីយ៉ា ក៏បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុកអ្នកនាងថា៖ «ដួងចិត្តខ្ញុំស្អាតបរិសុទ្ធ ខ្ញុំមិនខ្វល់នឹងអ្នកនិយាយទេ មាត់មួយ គំនិតមួយ មាត់មួយរយ គំនិតមួយរយ នេះហើយមនុស្សលោក មានមតិបានហើយ កុំជេរខ្ញុំ កុំគិតថាខ្ញុំយកវីយូ ខ្ញុំល្បីស្រាប់ហើយ កុំឱ្យមានបាបជាប់ខ្លួនណា»

សូមទស្សនា វីដេអូខាងក្រោម៖


អត្ថបទដែលជាប់ទាក់ទង