បាក់ស្ពានដែកឆ្លងចុះសាឡាងលើកោះ Sapelo សហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្សរាប់រយនាក់ធ្លាក់ចុះទឹកបង្កភាពចលាចលគួរឱ្យរន្ធត់
កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មានហេតុការណ៍បាក់ស្ពានដែកឆ្លងចុះសាឡាងលើកោះ Sapelo សហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្សរាប់រយនាក់ធ្លាក់ចុះទឹកបង្កភាពចលាចលគួរឱ្យរន្ធត់ ខណៈជនរងគ្រោះជាច្រើននាំគ្នាប្រឹងតោងប្រវេប្រវាឡើងមកលើគោល និង មួយចំនួនទៀតជួបអកុសលរហូតបាត់បង់ជីវិត។
តាមវីដេអូស្ដែងៗនៅកន្លែងកើតហេតុដែលបង្ហោះដោយសារព័ត៌មាននៅសហរដ្ឋអាមេរិក កាលពីថ្ងទី ២២ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ បានបង្ហាញឱ្យឃើញមនុស្សជាច្រើនព្យាយាមតោងស្ពានដែលបាក់ ខណៈអ្នកនៅលើគោកស្ទុះស្ទាជួយទាញពួកគេឡើងមកលើគោក ដោយទិដ្ឋភាពដ៏ចលាចលមួយនេះធ្វើឱ្យគ្រប់គ្នាតក់ស្លុតជាខ្លាំង។
កោះ Sapelo មានទីតាំងស្ថិតនៅឈូងសមុទ្រភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និង អាចឆ្លងទៅដីគោកបានតាមមធ្យោបាយផ្លូវទឹក។ សាឡាងដែលឆ្លងពីកោះនេះទៅដីគោកគឺចំណាយពេលប្រមាណ ២០ នាទី។ ចំពោះគ្រោះបាក់ស្ពានដែកចុះសាឡាងកើតមានឡើងខណៈមនុស្សរាប់រយនាក់បាននាំគ្នាប្រមូលផ្ដុំលើស្ពានរង់ចាំឡើងសាឡាងត្រឡប់ទៅដីគោកវិញ។ ក្នុងគ្រោះថ្នាក់នេះដែរបានបណ្ដាលឱ្យមនុស្សចំនួន ៧ នាក់បានបាត់បង់ជីវិត (អាយុចន្លោះ ៧៣-៩៣ ឆ្នាំ) និង ជាច្រើននាក់ផ្សេងទៀតបានរងរបួស (ក្នុងចំណោមនោះមាន ៣ នាក់រងរបួសធ្ងន់ធ្ងរ)៕