ក្មេងប្រុសស្រីតូចៗពីរនាក់ ជួបនូវក្ដីសោកសង្រេង ដោយម្ដាយផុតសង្ខារលាចាកចោលមិនទាន់បានប៉ុន្មានផង បច្ចុប្បន្នត្រូវឪពុកផុតជីវិតចាកចោលម្នាក់ទៀត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងនាំគ្នាសម្ដែងក្ដីសោកសៅ និង អាណិតអាសូរចំពោះករណីក្មេងប្រុសស្រីតូចៗពីរនាក់ ជួបនូវក្ដីសោកសង្រេង ដោយម្ដាយផុតសង្ខារលាចាកចោលមិនទាន់បានប៉ុន្មានផង បច្ចុប្បន្នត្រូវឪពុកផុតជីវិតចាកចោលម្នាក់ទៀត បន្សល់ឈ្មោះជាកូនកំព្រា គួរឱ្យអាណិតអាសូរ។
ករណីដ៏កម្សត់ និង គួរឱ្យរំជួលចិត្តនេះ ត្រូវបានបង្ហោះដោយគណនីដែលមានឈ្មោះ ស្រេន វុធថា នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ ដោយបានបង្ហោះរូបក្មេងស្រីអង្គុយសំពះ និង ប្អូនប្រុសគេងនៅលើភ្លៅ ភ្ជាប់ជាមួយសារថា ៖ «ម្ដាយស្លាប់មិនទាន់បានប៉ុន្មានផង ពេលនេះឪពុកក៏ទៅចោលម្នាក់ទៀត ទុកឱ្យកូនពីរនាក់ នៅកំព្រា»។
តាមប្រភពខាងលើក៏បានបញ្ជាក់ឱ្យដឹងថា គ្រួសារនេះក្រីក្រណាស់ ពុំមានលទ្ធភាពទៀត ដោយគ្រួសារសព រស់នៅភូមិសក្ដារះ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕