សុភ័ក្ត្រ កុសុម៉ា និង គូដណ្តឹង ចេញមុខប្រតិកម្មភ្លាមៗលែងទុកមុខក្រោយពី តាប៊ុយ លេងសើចហាក់មិនឱ្យតម្លៃនាង និង គូដណ្តឹង

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស សិល្បករ សិល្បការិនី និង អ្នកជិតដិតស្រីតារាស្រី សុភ័ក្ត្រ កុសុម៉ា ហាក់បង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង ក្រោយពីឃើញការបង្ហោះរូបភាព និង សាររបស់លោក តាប៊ុយ ពាក់ព័ន្ធនឹងកញ្ញា សុភ័ក្ត្រ កុសុម៉ា កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ។

លោក តាប៊ុយ បានបង្ហោះអមនឹងរូបភាព Pre-wedding របស់កញ្ញា សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់៖ «តាមពិតកូនកំលោះ សន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំថែមលុយការប្តី»។ យ៉ាងណាមិញ សារនោះលោក តាប៊ុយ ក៏បានលុបចេញវិញដែរ ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គម។

ក្រឡេកទៅមើលម្ចាស់សាមីខ្លួន គឺកញ្ញា សុភ័ក្ត្រ កុសុម៉ា និង គូដណ្តឹង ក៏ចេញមុខប្រតិកម្មភ្លាមៗដែរក្រោយពី តាប៊ុយ លេងសើចហាក់មិនឱ្យតម្លៃនាង និង គូដណ្តឹង ដោយអនាគតកូនក្រមុំរូបនេះ បានចូលទៅខមមិនលើការចែករំលែករបស់លោក​ តាប៊ុយ មុននឹង តាប៊ុយ​បានលុបចេញថា៖ «ឯងលេងយូរៗទៅដូចមិនឱ្យតម្លៃខ្ញុំទាំងពីរនាក់សោះ! សំណេរនេះសរសេរមក គឺអ្នកមិនដឹងគេប្រាកដជាមាក់ងាយទៅគូដណ្តឹងខ្ញុំ ហើយមួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្ត្រី»។

ដោយឡែក​ គូដណ្តឹងរបស់កញ្ញា សុភ័ក្ត្រ កុសុម៉ា ក៏បានបង្ហោះសារមួយដែរថា៖ «មនុស្សម្នាក់ៗ តែងតែចង់បាននូវដៃគូជីវិតដែលសមប្រកប ហើយប្រសិនបើយើងបានជួបហើយ គ្មានឡើយពាក្យថាមានក្រ ល្អអាក្រក់ តូចទាប ។ល។ រាល់ពាក្យសម្តី ដែលនិយាយទៅកាន់នរណាម្នាក់ គួរណាស់តែពិចារណា វាចាទៅលើសេចក្តីសុខឯកជន ចៀសជាងពាក្យចង់បានល្បីនិយាយមិនផ្តល់តម្លៃ»៕

 

 

អត្ថបទដែលជាប់ទាក់ទង