លោក អ៊ឹម ជីវ៉ា បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បង្ហើបពីការជជែកគ្នារវាងលោក និង លោក កៅ សីហា

ដំណឹងមរណភាពរបស់អ្នកនិពន្ធ និង ដឹកនាំរឿងដ៏ល្បីល្បាញ លោក កៅ សីហា កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសសិល្បករ សិល្បការិនីដែលតែងតែគោរពស្រឡាញ់លោក បានបង្ហាញការសោកស្ដាយ ក្រៀមក្រំជាពន់ពេក ព្រោះត្រឹមមួយប៉ប្រិចភ្នែក លោកបានចាកចេញពីពិភពលោកគ្មានថ្ងៃត្រលប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល កាលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ ពេលបញ្ចូលទៅកាន់វៀតណាម។

ពេលនេះ សពរបស់លោក កៅ សីហា ត្រូវបានក្រុមគ្រួសារបញ្ចូលត្រលប់មកដល់ផ្ទះនៅភ្នំពេញវិញ កាលពីវេលាម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី។

អ្វីដែលធ្វើឱ្យមហាជនកាន់តែស្រណោះ នៅព្រឹកថ្ងៃទី ២១ តុលា នេះ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បង្ហើបពីការជជែកគ្នារវាងលោក និង លោក កៅ សីហា ថា ៖ «រឿងក្នុងចិត្តដែលបង សីហា បាននិយាយខ្សិបប្រាប់ខ្ញុំ ខ្ញុំដឹងហើយៗបង ! ដូចខ្ញុំនិយាយប្រាប់បងចឹង គឺគេមិនអើពើមិនជួយទាល់តែបងស្លាប់ ហើយពេលបងនិយាយមិនមែនតែម្តងទេ ទាំងដែលបងជាមនុស្សមានចំណេះដឹងពិត តែត្រូវបានគេមើលរំលងដោយបក្សពួកនិយមក្នុសិល្បៈ ពេលបងឈឺបងនិយាយប្រាប់គេ គេធ្វើមិនដឹង។ សង្គមពិត អ្នកដឹងបានដឹង»

អត្ថបទដែលជាប់ទាក់ទង